The risk of the damaging PVH sport centre

បច្ចុប្បន្នវិស័យកីឡានានាក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងមានសន្ទុះខ្លាំងក្លា ទង់ជាតិកម្ពុជាបាននឹងកំពុងបក់ក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដែលនាំមកនូវកិត្តិយសជូនប្រជាជនកម្ពុជាទាំងមូល ហើយវិស័យនេះបាននិងកំពុងរីកដុះដាល សាយភាយទូទាំងប្រទេសដែលទាក់ទាញប្រជាពលរដ្ឋពិសេសយុវជនឲ្យចូលរួមយ៉ាងច្រើន នៅតាមតំបន់នៃខេត្តនីមួយៗក្នុងព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យមានទីលានសម្រាប់ការប្រកួតនានា ក្នុងនោះដែរនៅក្នុងខេត្តព្រះវិហារ រយៈពេលជាច្រើនឆ្នាំកន្លងមកហើយគេសង្កេតឃើញថា ថ្នាក់ដឹកនាំក៏ដូចជាមន្ទីរជំនាញ បានយកចិត្តទុកដាក់ក្នុងការរៀបចំការប្រកួតនានាចាប់ពីថ្នាក់សិស្សបឋមសិក្សា ថ្នាក់មធ្យម រហូតដល់ថ្នាក់មហាជនទូទៅដោយមានការចូលរួមយ៉ាងផុសផុល ទោះត្រូវលេងដោយលំបាកដោយសារតែការប៉ះពាល់មកពីការតាំងពិព័រណ៍ ការប្រគំតន្ត្រីផ្សេងៗក្នុងឆ្នាំខ្លះក៍ដោយ តែរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ពុំមានការជួលទីតាំងខាងលើដើម្បីការប្រគំតន្ត្រី លក់ស្រាបៀអ្វីទៀតឡើយដែលធ្វើឲ្យមានឱកាសក្នុងការថែទាំ ដូចជាកាតត់ស្មៅ និងថែទាំបរិស្ថានក្នុងទីលាន ដែលធ្វើឲ្យទីលានមានការពេញនិយមក្នុងប្រកួតជាលក្ខណៈមិត្តភាពស្ទើរមិនលោះថ្ងៃ។
តែជាអកុសលតាមរយៈការបិទផ្សាយផ្ទាំងពានិជ្ជកម្មតាមដងផ្លូវនាក្រុងព្រះវិហារនា ថ្ងៃនេះបានបញ្ជាក់​ថានិងមានការតាំងពិព័រណ៍ពានិជ្ជកម្មចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ខែវិច្ឆិកា ខាងមុខនៅមណ្ឌលកីឡាខេត្តព្រះវិហារ។ដែលធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៍យុវជន កីឡាករ កីឡាការិនី និងមហាជនទូទៅដែលតែងតែគាំទ្រលើវិស័យមួយនេះ ដែលគេបានដឹងមកហើយថាការជួលទីតាំងទីលានបាល់ទាត់ខេត្តដើម្បីធ្វើជាកន្លែងប្រគុំតន្ត្រី លក់ស្រាបៀ ការតាំងពីព័រណ៍កន្លងមកគឺបានធ្វើឲ្យយខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីលាន ដែលបានបន្សល់នូវអំបែងដបស្រា ចង្កាក់សាច់អាំង និងគំនរសម្រាម ដែលមានក្លិនស្អុយប៉ុណ្ណោះ ។ជាងរយៈពេលមួយឆ្នាំកន្លងទៅនេះ ចាប់តាំងពីការចូលកាន់តំណែងនៃឯកឧត្តមអភិបាលខេត្តថ្មី យើងបានទទួលព័ត៌មានថា​នឹងពុំមានការអនុញ្ញាតឲ្យយកទីតាំងទីលានបាល់ទាត់ខេត្តដើម្បីធ្វើការប្រគំតន្ត្រី ការតាំងពីព័រណ៍ផ្សេងៗដែលមានលក្ខណៈជាការរកស៊ី របស់ឈ្មួញ ធ្វើឲ្យមហាជនទូទៅ អ្នកស្នេហាវិស័យកីឡាក្នុងខេត្តមានក្តីសប្បាយរីករាយ ចំពោះចំណាត់ការថ្មីនេះណាស់ ។ ក្នុងនោះដែរមតិជាច្រើនតាមបណ្តាញសង្គមបានធ្វើការសំណូមពរសុំមិនឲ្យមានការរៀបចំពិព័រណ៍នៅទីលានទេ ដោយសូមឲ្យរកទីតាំងថ្មី។




No comments:

Post a Comment